១៤៦, កាលបើលោកសន្និវាស ត្រូវភ្លើងឆេះជាប់ជានិច្ច តើហេតុអ្វីហ្ន៎? បានជាពួកនាងទាំងអស់គ្នាមកសប្បាយ រីករាយខ្អាកខ្អាយយ៉ាងនេះ ពួកនាងទាំងអស់គ្នាត្រូវ សេចក្តីងងឹតគ្របសង្កត់ហើយ ចុះហេតុអ្វី? បានជាមិនខំស្វែងរកពន្លឺ (សម្រាប់កំចាត់នូវសេចក្តីងងឹតនោះចេញ)។
១៤៧, អត្តភាពរាកាយ (មនុស្សយើង) មិនមានការតាំងនៅយ៉ាងយូរជាស្ថាពរឡើយ អ្នកចូរពិចារណាមើលអត្តភាពនោះ ដែលកម្មធ្វើឲ្យវិចិត្រហើយ ជាការ ដែលប្រកបដោយផ្លែដំបៅរលួយ ដែលឆ្អឹង៣០០ កំណាត់សាងឡើងហើយ ជារបស់ក្តៅក្រហាយកើតទុក្ខច្រើន ដែលពួកមហាជននាំគ្នាគិតដល់ខ្លាំងណាស់។
១៤៨, រូបនេះគ្រាំគ្រាទ្រុឌទ្រោមហើយ ជាទីអាស្រ័យនៅនៃរោគ ជារបស់ដែល ផុយរសួយ កាយរបស់ខ្លួនជារបស់ដែលស្អុយគួរខ្ពើមរអើម នឹងបែកធ្លាយ ព្រោះថា ជីវិមានសេចក្តីស្លាប់នៅបំផុត។
១៤៩. ឆ្អឹងទាំងឡាយឯណា ដែលគេចោលដេរដាសហើយ ដូចជាផ្លែឃ្លោក ក្នុង សារទៈរដូវ មានពណ៌ដូចជាពណ៌ សត្វព្រាប សេចក្តីត្រេកអរអ្វីហ្ន៎? (នឹងកើតមាន) ព្រោះ ឃើញឆ្អឹងទាំងអស់នោះ។
១៥០, សរីរៈនេះដែលកម្មធ្វើឲ្យជានគរនៃឆ្អឹងទាំងឡាយមានសាច់នេងឈាមជាគ្រឿងបូលាប ជាទីធ្លាក់ចុះនៃជរាមរណៈការ ប្រកានខ្លួន និងការរមិលគុណ។
១៥១, រាជរថទាំងឡាយដែលវិចិត្រល្អ តែងតែគ្រាំគ្រាទ្រុឌទ្រោមទៅ សូម្បីសរីរៈរាងកាយ ក៏ដល់នូវការចាស់ជរាគ្រាំគ្រា ដូចគ្នាដែរ ចំណែកឯធម៌របស់សប្បុរសទាំងឡាយមិនដល់នូវការចាស់ជរាគ្រាំគ្រាបានឡើយ ពួកសប្បុរសទាំងឡាយ តែងប្រឹកក្សាជាមួយ នឹងពួកសប្បុរសទាំងឡាយ។
១៥២, បុរសអ្នកមានសុតៈតិច គឺបានស្តាប់មកតិចនេះ រមែងចាស់ទៅដូចជាគោចាស់ដែលគេឈប់ប្រើប្រាស់យ៉ាងនោះឯង សាច់ទាំងឡាយរបស់អប្បសុត្តបុគ្គលនោះ នឹងរីកចំរើន តែបញ្ញារបស់គេគ្មានបានចំរើនឡើយ។
១៥៣, តថាគត កាលកំពុងតែស្វះស្វែងរកជាងធ្វើផ្ទះ ពោលគឺតណ្ហាមិនទាន់បានជួបប្រទះនៅឡើយ បានវិលវល់អន្ទោល ទៅកាន់សង្សារវដ្តមានជាតិជាងនេក ការកើតរឿយៗជាទុក្ខ។
១៥៤, នែជាងធ្វើផ្ទះ គឺតណ្ហា យើងរកអ្នកឃើញហើយ អ្នកនឹងធ្វើផ្ទះ គឺអត្តភាពយើងមិនបានទៀតឡើយ បង្កង់គឺកិលេសសេសសល់ទាំងឡាយរបសអ្នក យើងបានកាច់បាក់អស់ហើយ ដំបូលផ្ទះគឺអវិជ្ជា យើងបាន រើចោលអស់ហើយ ចិត្តរបស់យើងបានដល់នូវព្រះនិព្វានដែលមានសង្ខារទៅប្រាសហើយ បានដល់ហើយការអស់ទៅនៃតណ្ហាទាំឡាយ។
១៥៥, បុគ្គលពាសទាំងឡាយមិនប្រព្រឹត្តព្រហ្មចរិយធម៌ មិនបានទ្រព្យសម្បត្តិ ក្នុងពេលដែលខ្លួននៅជាកម្លោះក្រមុំ ហើយនឹងក្រហល់ក្រហាយ ដូចសត្វក្រៀលចាស់ក្រហល់ក្រហាយ ក្នុងភក់ដែលគ្មានត្រីយ៉ាងនោះឯង។
១៥៦, បុគ្គលពាលទាំងឡាយមិនប្រព្រឹត្តព្រហ្មចរយធម៌ មិនបានទ្រព្យសម្បត្តិ ក្នុងពេលដែលខ្លួននៅជាកម្លោះក្រមុំ ហើយនឹង ដេកជញ្ជឹងនឹកគិតដល់ទ្រព្យចាស់ទាំងឡាយ ដូចជាកូនសរ ដែលគេបាញ់ចេញអំពីធ្នូ យ៉ាងនោះឯង។