១៧៩, កិលេសជាត មានរគៈជាដើម ដែលព្រះសម្មសម្ពុទ្ធ អង្គឯណាបានឈ្នះហើយ ព្រះអង្គនឹងមិនត្រឡប់ចាញ់វិញ កិលេសតិចតួចក្នុងលោក នឹងទៅរក កិលេសជាត ដែលព្រះសម្មសម្ពុទ្ធ ព្រះអង្គនោះឈ្នះហើយពុំបានឡើយ ពួកនាងនឹងនាមព្រះពុទ្ធជាម្ចាស់អង្គនោះ ដែលជាបុគ្គលមានគោចរ រកទីបំផុតគ្មានមិនមានស្នាមដោយស្លាកស្នាមអ្វីបាន?
១៨០, តណ្ហាមានបណ្ដាញ ជ្រួតជ្រាបចូលទៅក្នុងអារម្មណ៍ផ្សេងៗ មិនមានដល់ ព្រះពុទ្ធជាម្ចាស់ព្រះអង្គណាដើម្បីនាំទៅក្នុងភពណាៗ ពួកនាងនឹងនាមព្រះពុទ្ធជាម្ចាស់ព្រះអង្គនោះ ដែលជាបុគ្គលមានគោចរ (អារម្មណ៍) រកទីបំផុតគ្មាន មិនមានស្លាកស្មាម ដោយស្លាកស្មាម ដោយស្លាកស្នាមអ្វីបាន?
១៨១, ព្រះសម្មសម្ពុទ្ធទាំងឡាយអង្គឯណា ជាអ្នកប្រាជ្ញខ្វល់ខ្វាយក្នុងឈាន ត្រេកអរក្នុងធម៌ ដែលចូលទៅស្ងប់រម្ងាប់ ដោយអំណាចនេក្ខម្មៈ ពួកទេវតា និងមនុស្សទាំងឡាយ តែងតែស្រឡាញ់រាប់អានចំពោះ ព្រះសម្មសម្ពុទ្ធទាំងឡាយអង្គនោះ ជាអ្នកមានសតិ។
១៨២, កិរិយាត្រឡប់បានអត្តភាពជាមនុស្ស ជាការក្រ កររស់នៅរបស់សត្វទាំងឡាយ ជាការលំបាក កិរិយាបានស្តាប់នូវព្រះសទ្ធម្ម ជាការក្រ ការឧបត្តិឡើងនៃព្រះពុទ្ធទាំងឡាយ ជាការលំបាក។
១៨៣, កិរិយាមិនធ្វើនូវបាបទាំពួង កិរិយាបំពេញកុសល កិរិយាធ្វើចិត្តរបស់ខ្លួនឲ្យ ផូរផង់ ទាំងនេះ ជាពាក្យប្រៀ ប្រដៅនៃព្រះពុទ្ធទាំងឡាយ។
១៨៤, អំណត់ គឺ សេចក្តីអត់ធន់ ជាតបធម៌ដ៏ឧត្តម ព្រះពុទ្ធទាំងឡាយទ្រង់ត្រាស់ថា ព្រះនិព្វានជាគុណជាតដ៏ឧត្តម អ្នកបួសដែលបៀតបៀនសត្វដទៃ សម្លាប់សត្វដទៃមិនមែនជាបព្វជិត មិនមែនជាសមណៈឡើយ។
១៨៥, កិរិយាមិនតិះដៀល (អ្នកដទៃ) ១ កិរិយាមិនបៀតបៀន (អ្នកដទៃ)១ កិរិយាសង្រួម ក្នុងព្រះបាតិមោក្ខ១ ភាវៈដឹងប្រមាណក្នុងភត្តាហារ១ ទីដេកនិងទីអង្គុយដ៏ស្ងាត់១ កិរិយាបំពេញសេចក្តីព្យាយាមក្នុង អធិចិត្ត១ ទាំងអស់នេះ ជាពាក្យប្រៀនប្រដៅនៃព្រះពុទ្ធទាំងឡាយ។
១៨៦, សេចក្តីឆ្អែតឆ្អន់ក្នុងកាមទាំងឡាយមិនមានព្រោះកហាបណៈធ្លាក់មកបីដូចជាទឹកភ្លៀង កាមទាំឡាយមានរសជាតិតិចណាស់ តែមានទុក្ខច្រើន។
១៨៧, បណ្ឌិតបានដឹង ច្បាស់យ៉ាងនេះហើយលោកមិនដល់នូវការត្រេកអរ ក្នុងកាមទាំងឡាយ សូម្បីជារបស់ដែលជាទិព្វក៏ដោយ ព្រះសាវ័ករបស់ព្រះសម្មសម្ពុទ្ធជាអ្នកត្រេកអរហើយក្នុងការអស់ទៅនៃតណ្ហា។
១៨៨, មនុស្សទាំងឡាយមានចំនួនច្រើន ត្រូវភ័យគ្របសង្កត់ហើយ តែងយកភ្នំទាំងឡាយខ្លះ ព្រៃឈើទាំងឡាយខ្លះ អារាមដើមឈើដែលជាចេតិយទាំងឡាយខ្លះធ្វើជាទីពឹងទីរឭក។
១៨៩, នេះមិនមែនជាទីពឹងដ៏ក្សេម នេះមិនមែនជាទីពឹងដ៏ឧត្តម ព្រោះបុគ្គលអាស្រ័យនូវទីពឹងនុះហើយ ក៏មិនអាចរួចផុតអំពីសេចក្តីទុក្ខបានឡើយ។
១៩០, ឯបុគ្គលណាមួយដល់នូវ ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឈធ្វើជាទីពឺងទីរឭក នឹងឃើញនូវអរិយសច្ចទាំង៤។
.
១៩១, គឺ ទុក្ខ ហេតុឲ្យកើតទុក្ខ សេចក្តីរលត់ទុក្ខនិងមគ្គមានអង្គ៨ដ៏ប្រសើរ ដែលញ៉ាំងសត្វឲ្យដល់សេចក្តីស្ងប់នៃទុក្ខ គឺព្រះនិព្វាន ដោយបញ្ញាដ៏ប្រពៃនេះហើយ ជាទីពឹងដ៏ក្សេម។
១៩២, នេះហើយជាទីពឹង ដ៏ឧត្តមរបស់បុគ្គលនោះ ព្រោះបុគ្គលអាស្រ័យ ត្រៃសរណៈទាំងបីនេះជាទីពឹងហើយ នឹងបានរួចផុតអំពីសេចក្តីទុក្ខទាំងពួងបាន។
១៩៣, បុរសអាជានេយ្យ រកបានដោយកម្រ បុរសអាជានេយ្យនោះ មិនកើតនៅក្នុងទីទាំងពួងឡើយ បុគ្គលអ្នកមានបញ្ញា កើតនៅក្នុងត្រកូលណាមួយ ត្រកូលនោះ នឹងបានដល់នូវសេចក្តីសុខ។
១៩៤, កិរិយាបានត្រាស់នៃព្រះពុទ្ធទាំងឡាយ នាំមកនូវសេចក្តីសុខ កិរិយាសំដែងនូវធម៌របស់សប្បុរស នាំមកនូវសេចក្តីសុខ សេចក្តីព្រមព្រៀងគ្នារបស់សង្ឈឬពួកក្រុម នាំមកនូវសេចក្តីសុខ សេចក្តីព្យាយាមរបស់អ្នកដែលព្រមព្រៀងគ្នានំាមកនូវសេចក្តីសុខ។
១៩៥, អ្នកណា ក៏មិនអាចរាប់នូវបុណ្យរបស់អ្នកដែលបូជា ដល់បុគ្គលដែលគួរបូជា គឺព្រះពុទ្ធ និង សាវ័ករបស់ព្រះពុទ្ធទាំងឡាយផង ជាអ្នកកន្លងនូវបបញ្ចធម៌ គ្រឿងយឺតយូរបានហើយ ជាអ្នកមានសេចក្តីសោកសៅនិងសេចក្តីខ្សឹកខ្សួលអស់ហើយ។
១៩៦, ឬរបស់បុគ្គដែលបូជា នូវបុគ្គលដែលគួរបូជាទាំងនោះ ដែលបានបរិនិព្វានទៅហើយ ជាអ្នកមិនមានភ័យអំពីទីណាៗ ដោយការរាប់វិធីណាមួយក៏ដោយថា បុណ្យនេះមានប្រមាណប៉ុណ្ណេះ។