១២៩, សត្វទាំងឡាយ សុទ្ធតែតក់ស្លុត ចំពោះអាជ្ញាសុទ្ធតែភ័យខ្លាចចំពោះសេច ក្តីស្លាប់ គ្រប់ៗគ្នា បុគ្គលធ្វើខ្លួនឲ្យខ្លួនជាឧបមាហើយ មិនគួរប្រហារដោយខ្លួនឯង មិនគួរប្រើអ្នកដទៃឲ្យប្រហារ (នូវសត្វដទៃ) ឡើយ។
១៣០, សត្វទាំងឡាយ សុទ្ធតែតក់ស្លុត់ចំពោះអាជ្ញាគ្រប់ៗគ្នាទាំងអស់ សត្វទាំង ឡាយ សុទ្ធតែស្រឡាញ់ជីវិតគ្រប់ៗគ្នាទាំងអស់ បុគ្គលធ្វើខ្លួនឲ្យជាឧបមាហើយ មិនគួរវាយប្រហារដោយខ្លួនឯង មិនគួរប្រើអ្នកដទៃ ឲ្យវាយប្រហារ (នុវសត្វដទៃ)ឡើយ។
១៣១, សត្វទាំងឡាយដែលកើតមកហើយ សុទ្ធតែប្រាថ្នាចង់បាននៅសេចក្តីសុខ អ្នកណាស្វែងរកសេចក្តីសុខដើម្បីខ្លួន តែទៅបៀតបៀនដល់អ្នកដទៃ ដោយអាជ្ញា អ្នកនោះ លះលោកនេះទៅហើយ នឹងមិនបាននូវសេចក្តីសុខឡើយ។
១៣២, សត្វទាំងឡាយដែលកើតមកហើយ សុទ្ធតែប្រាថ្នាចង់បាននូវសេចក្តីសុខ អ្នកណាស្វែងរកសេចក្តីសុខដើម្បីខ្លួន មិនបៀតបៀនអ្នកដទៃ ដោយអាជ្ញា អ្នក នោះលះលោកនេះទៅហើយ រមែងបាននូវសេចក្តីសុខ។
១៣៣, អ្នកមិនត្រូវនិយាយពាក្យអាក្រក់នឹងអ្នកណាមួយឡើយ ជនទាំងឡាយ ត្រូវអ្នកនិយាយស្តីថាឲ្យហើយ គប្បីនិយាយស្តីថា ត្រឡប់មករកអ្នកវិញ ព្រោះថា ការនិយាយប្រជែងវាសនាគ្នា នាំឲ្យកើតទុក្ខ អាជ្ញាតបត្រូវបានធ្លាក់មករកខ្លួនអ្នក វិញ។
១៣៤, បើសិនជាអ្នកធ្វើខ្លួនមិនឲ្យកំរើកញាប់ញ័រ ដូចជារគាំងកំបែក ដែលគេបោះចោល អ្នកនុះ នឹងជាអ្នកបានដល់នូវព្រះនិព្វាន ការនិយាយប្រជែង វាសនានឹងមិនមានដល់អ្នកឡើយ។
១៣៥, គង្វាលគោ កៀងគោទាំងឡាយ ទៅកាន់ទីគោចរដោយអាជ្ញា គឺដំបង ឬ រំពាត់ យ៉ាងណាមិញជរា គឺសេចក្តីទ្រុឌទ្រោមគ្រាំគ្រា នេងមច្ចុរាជ គឺសេចក្តីស្លាប់ ក៏កៀងទៅនូវអាយុរបស់សត្វទាំងឡាយ ក៏យ៉ាងនោះឯង។
១៣៦, ក៏បុគ្គលពាល គ្មានបញ្ញា កំពុងធ្វើនូវបាបកម្មទាំងឡាយ ក៏នៅតែមិនដឹងខ្លួន គេនឹងក្តៅក្រហាយ ដូចជាភ្លើងឆេះរោលរាល ព្រោះកម្មទាំងឡាយរបស់
ខ្លួន។
១៣៧, អ្នកណា ប្រទូសរ៉ាយ ក្នុងជានទាំងឡាយ ដែលមិនប្រទូសរ៉ាយ ជាអ្នកមិនមានអាជ្ញា ដោអាជ្ញា រមែងដល់នូវឋានៈ១០យ៉ាងណាមួយ យ៉ាងឆាប់រហ័សគឺ។
១៣៨, គប្បីដល់នូវវេទនាយ៉ាងធ្ងន់១ សេចក្តីវិនាសទ្រព្យ១ ការបែកធ្លាយនៃរាង កាយ១ អាពាធជាទម្ងន់១ សេចក្តីរាយមាយនៃចិត្ត។
១៣៩, ឧបសគ្គពីព្រះរាជា១ ការនិយាយមួលបង្កាច់យ៉ាងធ្ងន់១ ការអស់ទៅនៃពួក ញាតិ១ ការវិនាសបាត់បង់នូវភោគៈទាំងឡាយ១។
១៤០, ម្យ៉ាងទៀតភ្លើងព្រៃនឹងឆេះផ្ទះរបស់គេ អ្នកនោះ ជាអ្នកមានបញ្ញាអន់ថយ ព្រោះទំលាយរាងកាយរមែងចូលកាន់ឋាននរក។
១៤១, ព្រឹត្តភាពជាអ្នកអាក្រាតរាងកាយ១ ជដាគឺផ្នួងសក់តាបស១ ភក់១ ការមិនបរិភោគ១ កិរិយាដេកនៅលើផែនដី១ ការប្រឡាក់ប្រឡូសលាប ដោយធូលី១ សេចក្តីព្យាយាមដោយភាពជាអ្នកអង្គុយ ចោងហោង១ (ទាំងអស់នេះ) ធ្វើសត្វដែលមានសេចក្តីសង្ស័យមិនទាន់បានកន្លងផុតហើយ ឲ្យបរិសុទ្ធពុំបានឡើយ។
១៤២, បើបុគ្គលស្អិតស្អាងរាងកាយហើយ តែជាអ្នកដែលស្ងប់រម្ងាប់ អប់រំខ្លួនបាន ល្អហើយ ទៀងទាត់មគ្គផល ជាអ្នកប្រព្រឹតប្រសើរ លះចោលអាជ្ញាក្នុងពួកសត្វ ដែលមានជីវិតទាំងឡាយ បានហើយ បុគ្គលនោះឈ្មោះថា ព្រាហ្មណ៍ បុគ្គលនោះ ឈ្មោះថ សមណៈ បុគ្គលនោះ ឈ្មោះថា ភិក្ខុ។
១៤៣, បុរសដែលហាមនូវអកុសលវិតក្ក បានដោយហិរិ មានតិចនាក់ណាស់ ក្នុងលោក បុគ្គលណា កំចាត់នូវការដេកលក់ (ប្រញាប់) ក្រោកឡើង ដូចជាសេះ ដែលល្អខ្លាចរំពាត់មិនឲ្យប៉ះខ្លួនយ៉ាងនេះឯង បុគ្គលនោះរកបានដោយកម្រពេក ណាស់។
១៤៤, អ្នកទាំងឡាយចូរមានសេចក្តីព្យាយាម មានសេចក្តីតក់ស្លុត ដូចជាសេះ ដែលល្អ ត្រូវម្ចាស់វាយដោយខ្យែតីហើយ (មានការខ្នះខ្នែងប្រឹងប្រែង) ដូច្នោះឯង អ្នកទាំងឡាយ ចូរប្រកបព្រមដោសទ្ធាសីល វិរិយៈ សមាធិ និងគុណគ្រឿង វិនិឆ្ឆ័យធម៌ ជាអ្នកមានវិជ្ជា និងចរណៈបរិបូណ៌ មានសតិគង់វង់ នឹងលះនូវសេចក្តី
ទុក្ខ ដែលមានប្រមាណមិនតិចនេះបាន។
១៤៥, ធម្មតាអ្នកស្រែ តែងបាចទឹកបញ្ចូលទៅក្នុងស្រែ ជាងព្រួញតែងពត់ព្រួញឲ្យត្រង់ ជាងឈើតែងចាំងឈើឲ្យត្រង់ អ្នកមនវត្តប្រតិបត្តិល្អតែងអប់រំខ្លួន។