២៥៦, បុគ្គលមិនឈ្មោះថាជាអ្នកតាំងនៅក្នុងធម៌បានព្រោះ ដែលកាត់សេចក្តីដោយការមិនត្រឹមត្រូវ ចំណែកឯបុគ្គលណា ជាបណ្ឌិត វិនិច្ឆ័យរឿងទាំងពីរយ៉ាងគឺៈ រឿងដែលពិតនិងរឿងដែលមិនពិត។
២៥៧, ណែនាំពួកជនទាំងឡាយឯទៀត ដោយសេចក្តីទៀងត្រង់ ប្រកបដោយធម៌ តាមសមគួរដល់ (ទោស) បុគ្គលនោះ ជាអ្នកមានបញ្ញារក្សាធម៌ តថាគតឲ្យឈ្មោះ ជាអ្នកតាំងនៅក្នុងធម៌។
២៥៨, បុគ្គលមិនឈ្មោះថាជាបណ្ឌិត ព្រោះហេតុតែនិយាយស្តីច្រើន (ចំណែល) អ្នកដែលមានសេចក្តីក្សេមក្សាន្ត ពុំមានពៀរវេរាឥតមានភ័យ តថាគតហៅថា បណ្ឌិត។
២៥៩, បុគ្គមិនឈ្មោះថាជាអ្នកទ្រទ្រង់ព្រះធម៌ ព្រោះហេតុដែលនិយាយច្រើន ចំណែកឯបុគ្គណា ស្តាប់ធម៌តិចតួចទេហើយឃើញធម៌ដោយនាមកាយ បុគ្គលណាមិនមើលងាយព្រះធម៌ បុគ្គលនោះឯង ជាអ្នកទ្រទ្រង់នូវព្រះធម៌។
២៦០, បុគ្គសមិនឈ្មោះថាព្រះថេរៈ ព្រោះមានសក់ស្កូវដុះនៅលើសិរសា អ្នកដែលមាន វ័យចាស់ហួសទៅហើយ តថាគតឲ្យឈ្មោះថា ចាស់ទទេៗ។
២៦១, (ចំណែក) ឯអ្នកណាមានសច្ចៈធម៌ ការមិនបៀតបៀន ការ
សង្រួមនិងការអប់រំ បុគ្គលនោះឯង ជាអ្នកមានមន្ទិលខ្ចាត់ចេញហើយ ជាអ្នកមានបញ្ញាតថាគតឲ្យឈ្មោះថា ព្រះថេរៈ។
២៦២, បុគ្គលដែលមានចិត្តច្រណែន មានសេចក្តីកំណាញ់អួតអាង នឹងឈ្មោះថាជាមនុស្សល្អ ព្រោះនិយាយពាក្យពិរោះ ឬ ព្រោះភាពជាអ្នកមានសប្បុរកាយល្អមិនបានឡើយ។
២៦៣, ក៏ទោសទាំង៣យ៉ាង មានសេចក្តីច្រណែនជាដើម បុគ្គលណាមួយបានជីករំលើង កាត់ផ្តាច់ ធ្វើឲ្យមានឫសដាច់អស់ហើយ បុគ្គនោះ ជាអ្នកមានទោសៈ បានខ្ចាត់ចេញហើយ មានបញ្ញា តថាគតឲ្យឈ្មោះថាជាអ្នកមានរូបល្អ។
២៦៤, បុគ្គលដែលមិនមានវត្តប្រតិបត្តិ និយាយមិនទៀងត្រង់ មិនឈ្មោះថា សមណៈ ព្រោះកោរសក់ទេ អ្នកដែលប្រកបដោយសេចក្តីប្រាថ្នា និងការចង់បានមិនចេះអស់ តើនឹងឈ្មោះថា ជាសមណៈយ៉ាងណាបាន។
២៦៥, ចំណែក អ្នកណាមួយ ញ៉ាំងបាបតូច ឬ ធំ ឲ្យស្ងប់ចុះដោយប្រការទាំងពួងបាន បុគ្គលនោះតថាគតឲ្យឈ្មោះថា ជាសមណៈ ព្រោះញ៉ាំងបាបទាំងពួងឲ្យស្ងប់រម្ងាប់បានហើយ។
២៦៦, បុគ្គលឈ្មោះថាជាភិក្ខុ ព្រោះហេតុដែលសុំអ្នកដទៃក៏មិនមែនដែរ បុគ្គលសមាទានធម៌ជាពិត នឹង ឈ្មោះថា ជាភិក្ខុ ព្រោះហេតុ ប៉ុណ្ណោះ ក៏មិនមែនដែរ។
២៦៧, ឯបុគ្គលណា ក្នុងសាសនានេះ លះបុណ្យនិងបាបបានហើយ ជាអ្នកប្រព្រឹត្តប្រសើរ ដើរពិចារណាក្នុងលោកអ្នកនុ៎ះឈ្មោះថា ភិក្ខុ។
២៦៨, បុគ្គលស្ងង់ខ្លៅមិនដឹងច្បាស់ មិនឈ្មោះថាមុនី ព្រោះគ្រាន់តែនៅស្ងៀម ឯបុគ្គលណាជាបណ្ឌិតកាន់យកធម៌ដ៏ប្រសើរ ដូចគេកាន់ជញ្ជីងថ្លឹង។
២៦៩, លះបាបចោលអស់ បុគ្គលនុ៎ះឈ្មោះថា មុនី គេជាមុនី ព្រោះហេតុនោះ អ្នកដែលដឹងខន្ធទាំពីរក្នុងលោកឈ្មោះថាមុនីព្រោះហេតុដឹងនោះ។
២៧០, បុគ្គលមិនឈ្មោះថា អរិយៈ ព្រោះហេតុដែលបៀតបៀនសត្វទាំងឡាយ បុគ្គលដែលឈ្មោះថា អរិយៈ ព្រោះហេតុដែលមិនបានបៀតបៀនសត្វទាំងពួង។
២៧១, ដោយគុណគឺសីលនិងវត្ត ឬក៏ដោយភាពជាអ្នកស្តាប់មកច្រើន ដោយការធ្វើសមាធិ ឬក៏ដោយភាពជាអ្នកនៅក្នុងសេនាសនៈដ៏ស្ងាត់។
២៧២, ភិក្ខុដែលមិនទាន់បានដល់នូវការអស់ទៅនៃអាសវៈ កុំទាន់ សង្ឃឹមទុកថា អាត្មាអញ ពាល់ត្រូវនូវនេក្ខម្មសុខ ដែលបុថុជ្ជនសេពមិនបានឡើយ។